Wednesday, July 25, 2012

សមយុទ្ធ ហ្វឹកហ្វឺន បាញ់គ្រាប់ពិត កាំភ្លើងការពារ អាកាស ធុន ៣៧ម.ម

សមយុទ្ធ ហ្វឹកហ្វឺន បាញ់គ្រាប់ពិត កាំភ្លើងការពារ អាកាស ធុន ៣៧ម.ម និងកាំភ្លើងការពា រអាកាសធុន ២៣ម.ម អិល៦-អិល៨
ដោយ​ ៖ ស៊ិន សុផល ថ្ងៃទី 06 កញ្ញា 2010ម៉ោង 00:00:00

ខេត្តឧត្តរមានជ័យ ៖ សិក្ខាកាមជា នាយទាហាននិងពលទាហានក្នុងអង្គភាព កងពលតូចអន្តរាគមន៍លេខ៦ កងពលធំ អន្តរាគមន៍លេខ២ និងអង្គភាពកងពល តូចអន្តរាគមន៍លេខ៨ កងពលធំអន្តរា គមន៍លេខ៣ ប្រមាណជា១៤៤នាក់ បាន បើកធ្វើ លំហាត់យុទ្ធវិធីបាញ់គ្រាប់ពិត ប្រភេទកាំភ្លើងការពារអាកាសធុន 37mm និងកាំភ្លើងការពារអាកាសធុន 23mm ដើម្បីវាស់ស្ទង់នូវសមត្ថភាពរបស់សិក្ខាកាម ត្រៀមធ្វើការ បញ្ចប់វគ្គហ្វឹក ហ្វឺនជំនាញកាំភ្លើងការពារអាកាស នេះ កាល ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១០ នៅក្នុង ភូមិសាស្ត្រស្រុកត្រពាំង ប្រាសាទខេត្តឧត្តរ មានជ័យ ។

សមយុទ្ធបាញ់គ្រាប់ពិតនេះ រៀបចំធ្វើ ឡើងដោយកងពលតូចអន្តរាគមន៍លេខ៦ និងកងពលតូចអន្តរាគមន៍ លេខ៨ សហការជាមួយទីចាត់ ការហ្វឹកហ្វឺន អគ្គបញ្ជាការនិងបញ្ជាការដ្ឋានការពារ អាកាសខេមរភូមិន្ទ ក្រោម បញ្ជាផ្ទាល់ របស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ។

លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនិងជានាយសេនាធិការ ចម្រុះនៃកងយោធពលខេមរ ភូមិន្ទរួម ជាមួយអគ្គមេបញ្ជាការរង និងជាប្រធាន គណៈបញ្ជាការឯកភាពសមរភូមិព្រំដែនទិសយោធភូមិ ភាគទី៤ ប្រាសាទ ព្រះវិហារ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវការ បាញ់គ្រាប់ពិត អាវុធការពារអាកាស នេះ។

ការបាញ់ប្រាប់ពិតអាវុធការពារអាកាសលើកនេះ ក៏បានផ្តល់នូវឱកាសដល់បណ្តា មេបញ្ជាការមេបញ្ជាការរង មក ពីយោធ ភូមិភាគទី៤-ទី៥ យោធភូមិភាគពិសេស និងបណ្តាកងពលតូចកងពលធំដែលឈរ ជើងនៅ សមរភូមិព្រំដែន បានចូលរួម ពិនិត្យ សិក្សាដកពិសោធន៍ អំពី យុទ្ធវិធី បច្ចេកទេសនៃការបាញ់របស់សិក្ខាកាម នៃវគ្គនេះផងដែរ ។

លោកឧត្តមសេនីយ៍ទោ អ៊ុល ណាវី មេបញ្ជាការនៃបញ្ជាការដ្ឋានការពារ អាកាសអគ្គបញ្ជាការបានរាយការណ៍ ថា យោងតាមផែនការសច្ចាប័ន និងបទបញ្ជារបស់អគ្គមេបញ្ជាការ ស្តីពីការ ងារហ្វឹកហ្វឺនបំប៉នជំនាញសេនា ធិការ ជំនាញការពារអាកាសឱ្យដល់នាយ ទាហាន នៃបណ្តា អង្គភាពទ័ពជំនាញ របស់កងយោធពលខេមរ ភូមិន្ទ ។ គណៈ កម្មការដឹកនាំការងារហ្វឹកហ្វឺនសេនាធិការជំនាញការពារអាកាស បាននឹងកំពុង ធ្វើសកម្មភាព បង្វឹកដល់បណ្តាអង្គភាព ចំនួន៥ ដែលរួមមានអង្គភាពនៃសេនា តូចលេខ៩១ របស់បញ្ជាការដ្ឋានការពារ អាកាសកងទ័ព ជើងគោកចំនួន ១០០ នាក់ ហ្វឹកហ្វឺនឱ្យដល់នាយទាហាននូវជំនាញ កាំភ្លើងធុន 14.5mm នៅយោធភូមិភាគ ទី៤ មានសិក្ខាកាមសរុប ១០០ នាក់ នៅ អូរកូនតឹងនិងធ្វើការហ្វឹកហ្វឺនជំនាញការពារនូវ អាវុធធុន 14.5mm ឱ្យដល់កង អនុសេនាធំកាំភ្លើងការពារ អាកាសរបស់កងពលតូច លេខ៨ ចំណុះឱ្យកងពល ធំអន្ត រាគមន៍លេខ៣ ដែលមានសិក្ខាកាម សរុប៥៩នាក់ និងបាន បើកវគ្គហ្វឹកហ្វឺន ឱ្យដល់នាយទាហាន របស់កង ពលអន្តរាគមន៍លេខ៦ កងពលធំលេខ២ នូវអាវុធ ការពារអាកាសធុន 37mm ដែលមាន សិក្ខាកាម សរុប ៥៩នាក់ផងដែរ។ លោក អ៊ុល ណាវី បានឱ្យដឹងទៀតថា ដោយផ្អែក តាមផែនការ ហ្វឹកហ្វឺននេះ គណៈ កម្ម ការក៏បានរៀបចំបាញ់គ្រាប់ពិតរបស់កាំភ្លើងការពារអាកាសធុន 37mm និង ធុន 23mm ជារូប ភាពផ្គុំប្រ មូលផ្តុំដែល មានការចូលរួមពីកម្លាំងរបស់កងពលតូចលេខ៦ និងកងពលតូចលេខ៨ ដើម្បី ធ្វើការ ត្រួតពិនិត្យ វាយតម្លៃគុណភាព ហ្វឹកហ្វឺនរបស់សិក្ខាកាម និងបាញ់ត្រួត ពិនិត្យបច្ចេកទេសកាំភ្លើងការពារអាកាស ដែល យើងបាន ទុកចោល យូរនោះផងថា តើនៅមានគុណភាពសម្រាប់បម្រើឱ្យ កិច្ចការពារជាតិ និងបូរណភាពទឹក ដីក្នុង គុណភាព កម្រិតណា ។
ជាការពិតណាស់ ក្រោយពីការហ្វឹកហ្វឺន ទាំងទ្រឹស្តី និងបច្ចេកទេសថែរក្សា និងយុទ្ធ វិធីនៃការប្រើប្រាស់រួមទាំង បាន បាញ់គ្រាប់ពិតនៃកាំភ្លើង ការពារអាកាសធុន 33mm និងធុន 23mm នៅលើទីលានជាក់ ស្តែងតាម បណ្តោយព្រំដែន ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ក្បែរ ប្រាសាទព្រះវិហារ របស់សិក្ខាកាមមកកងពល តូចលេខ៦ នៃកងពលធំលេខ ២ និងសិក្ខាកាមមកពី កងពលតូចលេខ៨ នៃកងពលធំលេខ៣ មកនោះ យើង ពិនិត្យឃើញថា ពួកគេមាន សេចក្តី ក្លាហានអង់អាចប្រកបដោយសមត្ថ ភាពយ៉ាងប្រាកដប្រជាថា អាចបំពេញ ភារកិច្ចក្នុងកិច្ច ការពារជាតិ ការពារបូរណ ភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា បានកាន់តែរឹងមាំគង់វង្ស ។

គួរបញ្ជាក់ថា ការបាញ់គ្រាប់ពិត អាវុធ ការពារអាកាសធុន 37mm-23mm របស់ សិក្ខាកាមលើកនេះ គឺធ្វើឡើង តាមយុទ្ធវិធី បច្ចេកទេស ជា រូបភាពបាញ់ផ្គុំថ្នាក់កង អនុសេនាតូចកាំភ្លើងការពារអាកាសធុនុ 37mm ៤ដើមរួម គ្នា ក្នុងរយៈ ចំងាយកម្ទេច គោលដៅ ៣៥០០រយម៉ែត្រ ក្នុងកំពស់៣ ពាន់ម៉ែត្រនិងរូបភាពកងអនុសេនាតូច កាំភ្លើងការពារអាកាសធុន 23mm ជារូប ភាពបាញ់ផ្តុំនៃរយៈចំងាយកំទេចគោលដៅ ២៥០០ម៉ែត្រលើចំណុច កំពស់ ២០០០ម៉ែត្រ ។

នាយឧត្តមសេនីយ៍គន់ គីម ក្នុងឱកាស ពិនិត្យមើលសកម្មភាពបាញ់គ្រាប់ពិត អាវុធការពារអាកាសធុន 37mm និង អាវុធការពារអាកាសធុន 23mm នាពេលនោះ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួង ការពារជាតិអគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ ពិសេស សម្តេចតេជោ នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត បានសម្តែងនូវ ការលើកសរសើរចំពោះថ្នាក់ដឹកនាំទី ចាត់ការហ្វឹកហ្វឺន និងបញ្ជា ការការពារ អាកាស រួមជាមួយកង ពលតូច លេខ៦ និងកងពលតូចលេខ ៨ ពិសេស គណៈកម្មការគ្រប់វគ្គគ្រងហ្វឹកហ្វឺន ជំនាញ ការពារ អាកាស ដែលបាន សហការគ្នា យ៉ាងល្អ ជំរុញឱ្យដំណើរការនៃវគ្គហ្វឹក ហ្វឺននេះ ប្រកបដោយ ភាពជោគជ័យ និង បានបាញ់នូវគ្រាប់ពិត លើ ទីលានប្រកប ដោយលទ្ធផលល្អប្រសើរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបញ្ជាក់ថា ការបាញ់គ្រាប់ពិតនូវ កាំភ្លើងការពារអាកាសធុន 37mm និង ធុន 23mm លើកនេះ មិនបានន័យថា កម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ មានបំណងចង់ បង្កសង្គ្រាមជាមួយ ប្រទេស ជិតខាងណាមួយឡើយ គឺធ្វើឡើងដើម្បី ត្រួតពិនិត្យមើលនូវបច្ចេកទេសគុណភាព នៃការថែរក្សាអាវុធ ការពារអាកាស និងក៏ពិនិត្យមើលផងដែរអំពីសមត្ថភាពរបស់នាយ-ពលទាហាន ដែលជា សិក្ខាកាម បន្ទាប់ពីពួកគេ បានធ្វើការហ្វឹកហាត់នូវជំនាញនេះអស់រយពេៈល៣ខែមកនោះ ថាតើពួកគេមាន សមត្ថភាពជំនាញនេះ បាន កំរិតណា ហើយអាចប្រើប្រាស់ ប្រកបដោយគុណភាពក្នុងការពង្រឹងរបៀបការពារ ផ្ទាល់ការពារបូរណភាពទឹកដីរបស់ យើងឱ្យកាន់ តែមានភាព រឹងមាំ ។

ឯកឧត្តមនាយឧត្តមសេនី គន់ គីម ក៏ បានបញ្ជាក់ផងដែរថា ការបាញ់គ្រាប់ពិត ប្រភេទអាវុធធន់ធ្ងន់នេះ គឺមិន មែនជា លើកទី១ដែលកង យោធពលខេមរភូមិន្ទ ប្រើប្រាស់សម្រាប់វិស័យការពារផ្ទាល់ នោះទេ គឺកងយោធ ពលខេមរភូមិន្ទ ធ្លាប់បានធ្វើការបាញ់សាកល្បង ដើម្បី ពិនិត្យគុណភាពជាច្រើនលើករួចមក ហើយនូវអាវុធ ប្រតិកម្មរហ័សធុន BM 21 និងអាវុធ ដែលបំពាក់នៅលើរថក្រោះ ដើម្បីពិនិត្យគុណភាព បន្ទាប់ ពីទុកចោល ក្នុងឃ្លាំងអស់រយៈពេលយ៉ាងយូរ ក្រោយ ពីកម្ពុជាមានសន្តិភាពយ៉ាងពិតប្រាកដមកនេះ។ នាយឧត្តមសេនីយ៍ គន់ គីម បានផ្តល់នូវថវិកាដែលជា អំណោយរបស់ សម្តេចតេជោ និងលោកជំទាវបណ្ឌិត ជូនដល់គ្រូចំនួន ១៦នាក់ ម្នាក់ៗទទួល បានថវិកា១០ម៉ឺន រៀល និងសិក្ខាកាម ១១៦នាក់ ម្នាក់ៗទទួលបានថវិកា៥ម៉ឺន រៀលផងដែរ ។
 សមយុទ្ធ ហ្វឹកហ្វឺន បាញ់គ្រាប់ពិត កាំភ្លើងការពារអាកាស ធុន ៣៧ម.ម និងកាំភ្លើងការពា រអាកាសធុន ២៣ម.ម អិល៦-អិល

No comments:

Post a Comment