Monday, April 11, 2022

Laser Weapon អាវុធឡាស៊ែ Anti Sniper

Laser Weapon being use for attack Satellite and aircraft. Sniper employed the Laser Guide too.Laser  Weapon អាវុធឡាស៊ែ គឺជាប្រធានបទដែលបានផ្សាយតាំងឆ្នាំ ២០១៤ លុះឆ្នាំ ២០២២ នេះ ឃើញមានពត៍មានដែលល្បីល្បាញស្តីពី ទាហានស៊ីឈ្នួល ជនជាតិបារាំង កាត់កាណា ជាកំពូលអ្នកបាញ់ស៊ី ត្រូវបានទាហានរុស្សី បាញ់សម្លាប់ នៅ អ៊ុយក្រែន។ គេពិបាកជឿថា នេះជារឿង ពិត ដោយសារ នោះគឺជាកំពូលអ្នកបាញ់ស៊ីបប្រចាំពិភពលោក ដែលធ្លាប់សម្លាប់មនុស្ស ៤០ នាក់/ថ្ងៃ និងធ្លាប់ផ្សាយថា បាញ់សម្លាប់ទាហានរុស្សី ជាង ១០ នាក់ គ្រាន់តែទៅដល់ អ៊ុយកបាន ២ ថ្ងៃ។ តើ រុស្សី មានអាវុធ បែបណា ប្រឆាំង តបជាមួយ ទាហានស៊ីឈ្នួល ជាពិសេស ទាហាន Sniper ? មិនខុសពី ប្រទេសនានាទេ សុទ្ធតែមាន កងប្រឆាំង Anti- Sniper System ដូចជា អាមេរិក រុស្សី អ៊ីស្រាអែល តែ កងទ័ពរុស្សី ត្រូវបានគេរាយការណ៍ថា ប្រើអាវុធ សាហាវជាងគេ ដោយសារ ប្រើអាវុធឡាស៊ែ បណ្តាលទាហាន អ៊ុយក្រែន ពិការភ្នែក !! ខណះ ទាហានអាមេរិក​ប្រើពេល ០២ វិនាទី ដើម្បី កងឧទ្ធម្ភាចក្រឡើងទៅកំទេចគោលដៅ បន្ទាប់ពី រាដា ចាប់សញ្ញាថា Sniper នៅចំណុចណា? 


Kampuchea Daily News ពត៌មានអន្តរជាតិ: កំពូលអ្នកលបបាញ់លើពិភពលោក (Sniper) ជនជាតិកាណាដា Wali ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ីត្រឹមតែ ២០នាទី បន្ទាប់ពីទៅដល់ទីក្រុង Mauripol។ នេះបើយោង តានគណនី Twitter របស់រុស្ស៊ី និង សារព័ត៌មានអន្តរជាតិ Marca ។

រម្លឹក: អ្នកប្រយុទ្ធម្នាក់ក្នុងចំណោមយុទ្ធជនស្ម័គ្រចិត្ត២០០០០នាក់ មកពី៥២ប្រទេស ដែលទទួលបានការចាប់អារម្មណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្លាំងបំផុតគឺលោក Wali។ គាត់ជាជាទាហានជនជាតិកាណាដាដែលបានបម្រើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាផ្នែកនៃកងវរសេនាធំថ្មើរជើងទី២២ របស់ Royal Canadian Infantry នៅ Kandahar។ Wali គឺជាឈ្មោះហៅក្រៅ ឬរហ័សនាម ដែលមកពីពាក្យអារ៉ាប់ ទទួលបានពីឆ្នាំ២០០៩ ដល់ឆ្នាំ ២០១១ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បន្ទាប់មក គាត់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ ហើយបានស្ម័គ្រចិត្តជាមួយកងកម្លាំងយោធាឃឺដ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមISIS៕អ្នកលបបាញ់កម្រិតណា បានគេហៅថា កំពូលអ្នកលបបាញ់លេខ១លើពិភពលោក?

មានអ្នកលបបាញ់ដ៏អស្ចារ្យជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែមានតិចណាស់ ដែលកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយចូលចិត្ត រស់នៅលាក់អត្តសញ្ញាណ។ អ្នកលបបាញ់ល្អ អាចលបសម្លាប់មនុស្សបានប្រហែល៥-៦នាក់ សម្លាប់ក្នុងមួយថ្ងៃ។ អ្នកលបបាញ់ដ៏អស្ចារ្យ អាចធ្វើបានចន្លោះពី ៧ទៅ ១០នាក់ ក្នុងមួយថ្ងៃ។ ចំណែក 'Wali' អាចសម្លាប់បានរហូតដល់ ៤០នាក់ក្នុងមួយថ្ងៃ។ តួលេខទាំងនេះ គឺជាអ្វីដែលធ្វើឱ្យគាត់ក្លាយជាអ្នកលបបាញ់ដ៏អស្ចារ្យជាងគេម្នាក់ លើពិភពលោក៕

No comments:

Post a Comment