Friday, June 19, 2015

Cột Mốc Đông Dương (0)

14.691020, 107.538479

ប្រការ ១ លើដីគោក ភាគីទាំងពីរផ្អែកលើប្រការ ១ នៃសន្ធិសញ្ញា ស្ដីពីគោលការណ៍ដោះស្រាយ បញ្ហាព្រំដែនរវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និង​សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣ និងអនុលោមតាមបណ្ដា កំណត់​ហេតុ​រវាង​គណៈប្រតិភូ របស់រដ្ឋាភិបាល ប្រទេស ទាំងពីរ ក្នុងគណៈកម្មការចំរុះ ដែល​បានចុះហត្ថលេខានាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៨៤ និង​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ១៩៨៤ ដោយព្រមព្រៀងកំណត់ខ្សែព្រំដែនរដ្ឋរវាង សាធារណរដ្ឋប្រជាមានិតកម្ពុជា និង សាធា​រណ​រដ្ឋ សង្គមនិយម វៀត​ណាម តាមទិសរួមពីជើងទៅត្បូង ដូចតទៅ ៖

 ចាប់ផ្ដើម​ពីចំណុច​ជួបគ្នារ​បស់ខ្សែព្រំដែនរដ្ឋនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ខ្សែព្រំដែន ដើរ​តាម​ទិស​ត្បូង​ឆៀង​និរតី​ តាមជួរកំពូលភ្នំចុះទៅកាត់អូរនៅ និយាមកា ១៦២២.៦១០ - ៧៧៥.២៨០។​ ឡើងទៅតាមជួរកំពូលភ្នំ ដល់កំពូលភ្នំ មាន​និយាម​កា ១៦២១.១២៥ - ៧៧៥.០២៥ តាមបន្ទាត់ត្រង់ ប្រមាណ ៣.៦៥០ម “បីពាន់ប្រាំមួយរយ ហាសិបម៉ែត្រ ” ដល់​កំពូល​ភ្នំមាន​និយាមកា ១៦១៧.៧០០ - ៧៧៣.៨២០ កាច់ទៅទិស អាគ្នេយ៍ តាមជួរកំពូលភ្នំដល់កំពូលភ្នំមាននិយាមកា ១៦១៦.៥១៥ - ៧៧៤.៦០០ កាច់ទៅ ទិសនិរតី តាមជួរកំពូលភ្នំ តាមរយៈចំណុចខ្ពស់ ១០១៨ ដល់កំពូល ភ្នំមាននិយាមកា ១៦១៣.៦៣០ - ៧៧១.៥៥០ កាច់ទៅទិសត្បូងតាមជួរកំពូលភ្នំឆ្លងកាត់ ចំណុចខ្ពស់ ៧៨២ ដល់ចំណុចមាននិយាមកា ១៦០៩.៤០០ - ៧៧២.៨៣៥ កាច់ទៅទិសនិរតី តាមជួរកំពូលភ្នំ ឆ្លងកាត់ចំណុចមាន និយាមកា ១៦០៥.១៥០ - ៧៧០.៦២៥ ឆ្លង​កាត់​បណ្ដា​ចំណុច​ខ្ពស់ ១០៥៤ “ភ្នំប៊ុន” ៩២៤ - ១០២២ កាច់ទៅទិសលិច ឆៀងពាយព្យ តាមជួរកំពូលភ្នំ ឆ្លងចំណុចមាន និយាមកា ១៥៩៣.៧២៥ - ៧៦៥.៧១៥ ឆ្លងកាត់ចំណុច ខ្ពស់ ៨៣៧ ដល់ចំណុចខ្ពស់ ៩៥៧ ។

No comments:

Post a Comment