Wednesday, September 7, 2016

នេះជារូបភាព នៃ UFO НЛО

នេះជារូបភាព នៃ НЛО/UFO ដែលយើងបានប្រមែប្រមូលមកពី តាមបណ្តាញសង្គមនានាជុំវិញ សកលលោក
Hout Songhak ថ្មីៗនេះ អ្នកប្រើប្រាស់អ៊ីនធើរណែត ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូមួយលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញរូបភាពនៃយានជំនិះជនបរទេស ឬហៅថា UFO ដែលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងប្រទេសថៃ ខណៈ​រថយន្ត​តូចធំ កំពុង​ធ្វើ​ដំណើរ​ទៅ​មក។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺក្រោយមក គេក៏បានដឹងថា វាមិនមែនជាយាន UFO ពិតនោះទេ វាគ្រាន់តែជាគំនិតច្នៃប្រឌិត ដាក់​ម៉ូតូ​មួយ​គ្រឿងនៅក្នុងនោះធ្វើឲ្យប្លែក ​ដើម្បី​​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ក្បួន នៅក្នុងព្រឹត្តិការណ៍​ ប៊ុ​ន ​បាង ​ហ្វៃ ដ៏ល្បីល្បាញ ក្នុងខេត្ត ឡូអាយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣​។​



ព្រឹត្តិការណ៍នេះ បានធ្វើឲ្យមតិអ្នកលេងអ៊ីនធើរណែតផ្ទុះឡើង។ ក្នុងនោះ អ្នកខ្លះបានយល់ថា វាគួរឲ្យអស់សំណើចណាស់ ដែលចេះរកគំនិតលេងសើចដ៏មិនធម្មតាបែបនេះ។ តែទន្ទឹមនឹងនេះ អ្នកខ្លះទៀត បានចាត់ទុកថាវាជាការធ្វេសប្រហែសដ៏គ្រោះថ្នាក់ ដែលសូម្បីតែទំព័រ Twitter @RedSkullxxx ក៏បានព្រមានអំពីរឿងនេះផងដែរ ដោយបញ្ជាក់ថា ប្រសិនបើឧបទ្ទវហេតុកើតឡើង វាមិនមែនជារឿងកំប្លែងទេ។ ផ្លូវសាធារណៈ ពួកគេមិនខ្វល់ពីសុវត្ថិភាពអ៊ីចឹង ហេតុអ្វីឲ្យរត់តាមផ្លូវ មិនដឹកតាមឡាន?។
ទោះ​ជាយ៉ាង​ណា​ ​មាន​គេ​មក​ផ្តល់​ព័ត៌មានឲ្យដឹង​ថា ​ករណី​នេះ​ត្រូវ​បានគេទាក់ទង​ប៉ូលិស​ចរាចរណ៍​រួច​ហើយ មុនពេល UFO ក្លែងក្លាយនេះ ចេញដំណើរតាមដងផ្លូវ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ភ្នំពេញ: ​យុវជន​កម្ពុជា ​ម្នាក់ ​ដែលមាន​ទេពកោសល្យ​ មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) ខេត្ត​ស្វាយរៀង បាន​បង្កើត​បា​ឡុង​​ហោះ​​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ ​ដែលមាន​ឈ្មោះថា «Airship»។​

​ការបង្កើតបាឡុង​​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ ដឹកនាំ​ដោយ​លោក ហែម សុធី​រិ​ទ្ធិ វិស្វករ​អគ្គិសនី មាន​គោលបំណង​ពង្រឹង​វិធានការ​សន្តិសុខសម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ស៊ី​ហ្គេម​លើក​ទី​៣២ និង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ហើយ​ពិធី​បើក និង​បិទព្រឹត្តិការណ៍​ទាំង ២ នេះ​ប្រព្រឹតទៅ​ក្រោម​អធិបតី​ភាព​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ប្រធាន​គម្រោង​រូប​នេះ​ បាន​និយាយថា​៖ «​Airship ​ដែល​យើង​បាន​បង្កើតឡើង​នេះ សម្រាប់​​ប្រើ​ប្រាស់​​ក្នុងអំឡុង​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍ ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ បន្ទាប់​ពី​ព្រឹត្ដិការណ៍​ស៊ីហ្គេម​លើក​ទី៣២ បាន​បញ្ចប់​»​។​

​​លោក សុធីរិ​ទ្ធិ ដែល​បាន​និយាយ​អំពី​​បាឡុង​ ​​ដែលអាច​ហោះ​បាន​នៅ​​ស្ថិតក្រោម​លក្ខខណ្ឌ​អាកាសធាតុ​អំណោយ​ផល​​បាន​បន្ដ​ថា៖​ «​​បន្ទាប់​ពី​បញ្ចប់​ការងារ​​ស៊ី​ហ្គេម​លើក​ទី​៣២ យើង​ខក​ខាន​ការ​បង្ហោះ​ក្នុង​កម្មវិធីបើក​​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដោយសារ​ភ្លៀង​ខ្លាំង ហើយ​ចំពោះ​កម្មវិធីបិទយើង​នឹង​តាមដាន​អាកាសធាតុ​បន្ដ​ទៀត​។ យើង​ក៏មាន​គម្រោង​ប្រើប្រាស់​វា​សម្រាប់​ព្រឹត្តិការណ៍​នាពេល​អនាគតផ្សេងៗ​ទៀត​​ផងដែរ​»។
Airship ​នេះ​មាន​សមត្ថភាព​អាច​ហោះ​បាន​កម្ពស់​ពី ៤០០ ទៅ ៥០០​ ម៉ែត្រ និង​អាចធ្វើ​ការផ្លាស់ប្តូរ​ទីតាំង​តាមរយៈ​ការបញ្ជា​ពី​ចម្ងាយ។ វា​ត្រូវ​បាន​​បំពាក់​កាមេរ៉ា​មួយ ​ដែលមាន​សមត្ថភាព​អាច​បង្វិល​បាន ៣៦០​ ​ដឺក្រេ​ និង​អាច​ពង្រីក​បា​នរហូ​តដល់ ៥០០​​ ម៉ែត្រ ដែល​រាល់​រូបភាព និង​វីដេអូ​ទាំងអស់​នឹង​ប​ញ្ជូន​មកកាន់​ឡាន Command Center នៅ​ខាងក្រោម ​ដើម្បី​មើល​សភាពការណ៍​ទូទៅ​។

កាន់តែ​ពិសេស​ទៅទៀត​នោះ​ Airship ​ពណ៌​ស​នេះ ​​អាច​ហោះ​​នៅលើ​អាកា​សបាន​ពី ៣ ទៅ ៤​ ម៉ោង​ម្តង ​ទើប​បញ្ជា​ចុះមក​សាក​ថ្ម​ម្តង ដែល​វា​​ត្រូវ​ការចំហេះ​​​អ៊ីដ្រូសែន​​។ ​

គម្រោង Airship ត្រួត​ពិនិត្យ​សុវត្ថិភាព​អំឡុង​ព្រឹត្ដិការណ៍​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម​នៅ​កីឡដ្ឋាន​មរតក​តេជោ​នេះ មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ និង​សិស្ស​-​និស្សិត​ស្ម័គ្រ​ចិត្ដ​ជា​ច្រើន​រូប​។

ក្រៅពី​ប្រធាន​គម្រោង លោក សុធីរិទ្ធិ លោក ស្រេង សុធា​និត្យ ជា​អនុប្រធាន​ក្រុមបច្ចេកទេស​ អនុវត្ត​គម្រោង ​ជា​បុគ្គលិក​បម្រើ​ការនៅក្នុង​ក្រុមហ៊ុន​ឯកជន​​​ ​លោក​ ហ៊ូ ប៉េង​លាភ ​​ជា​វិស្វករ​អេឡិចត្រូនិក​ ​និងលោក អុល មករា ​​ជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ឯកជន​​។

​ក្រុម​របស់​លោក​ក៏​មាន​​លោក​ ឆេង សុ​វណ្ណា​រិ​ទ្ធិ ​ជា​និស្សិត​ឆ្នាំទី​១ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ RUPP ​លោក ហេង បញ្ញា​រ៉ានី​ត ​ជា​និស្សិត​ឆ្នាំទី​១ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា CADT ​លោក ឡាយ សុ​វិសាល ​ជា​សិស្ស​ថ្នាក់​ទី១១ នៅ​សាលារៀន​ជំនាន់​ថ្មី​ព្រះស៊ីសុវត្ថិ​ ​លោក លឹម ច័ន្ទ​បុត្រ ​ជា​សិស្ស​ថ្នាក់​ទី១១ នៅ​សាលារៀន​ជំនាន់​ថ្មី​ព្រះស៊ីសុវត្ថិ​ និង​​លោក ខេង សុភា​រាជ ​ជា​សិស្ស​ថ្នាក់​ទី១០ នៅ​សាលារៀន​ជំនាន់​ថ្មី​ព្រះស៊ីសុវត្ថិ​។

លោក សុធីរិទ្ធិ បាន​ថ្លែង​អំពី​មោទនភាព​ចំពោះ​ក្រុម​របស់លោក​ថា​៖ «​​ពួកយើង​ជា​យុវជន​ស្ម័គ្រចិត្ត​របស់​សហភាព​ស​ហ​ព័ន្ធ​កម្ពុជា​ខេត្តស្វាយរៀង ដែលមាន​គំនិត​ផ្តួចផ្តើម​បង្កើត​គម្រោង​នេះ​ឡើង»។

លោក​បាន​ពន្យល់​ថា Airship ​​បាន​បំពាក់​នៅ​ប្រភេទ IP Camera មួយ ម៉ូ​ទ័​រ​ធំៗ ​ដើម្បី​គ្រប់គ្រង​ទៅលើ​ទិសដៅ​របស់វា​ចំនួន ២ ឧបករណ៍​បញ្ជា​ធុនតូច​​ ១​ សម្រាប់​គ្រប់​គ្រង​ទៅលើ​ប្រព័ន្ធ​បញ្ជា​ថ្ម ចំនួន ២ គ្រាប់ ឧបករណ៍​ប​ញ្ជូ​ន​ទិន្នន័យ​វីដេអូ​ ក៏ដូចជារូបភាព​មកកាន់​ឡាន Command Center និង​គ្រឿង​អេឡិចត្រូនិក​មួយចំនួន​ផ្សេងទៀត។

អំឡុង​ពេល​ផលិត​បាឡុងហោះ ដែល​ចំណាយ​ពេល​ប្រមាណ ៤៥ ថ្ងៃ​ក្នុង​ការ​ផលិត​ ក្រុម​ការងារ​របស់​យុវជន​ស្ម័គ្រ​ចិត្ដ​ទាំង​នេះ បាន​ជួប​​ឧបសគ្គ​មួយ​ចំនួន ​ដែល​ត្រូវ​ដោះស្រាយ​មុន​ពេល​ដំណើរ​ការ​មុខងារ​សុវត្ថិភាព​បាឡុង​។ ឧបសគ្គ​ដំបូង​ គឺ​ពួកគេ​ត្រូវ​ធ្វើការ​ប្រណាំង​ជាមួយ​​​ពេលវេលា​ដែលមានតិច​មែនទែន នៅក្នុង​ការធ្វើ​គម្រោង​មួយ​នេះ ​ដោយសារតែ​​ពួកគេ​​មិនមាន​បទពិសោធន៍​។

លោក សុធីរិទ្ធិ បាន​និយាយ​ថា​៖ «​ម្យ៉ាង​វិញទៀត គ្រឿង​​បង្គុំ​ខ្លះ ​មិនអាច​ស្វែងរក​បាន​​នៅ​ក្នុង​ស្រុក ទើប​តម្រូវ​ឱ្យ​ពួកយើង​ស្វែងរក​វា​នៅឯ​ក្រៅ​ស្រុក ដូច្នេះ​ការស្វែងរក​គ្រឿង​ពី​ក្រៅ​ស្រុក​បែបនេះ គឺ​ពួកយើង​កំពុងតែ​ប្រណាំង​ជាមួយ​ពេលវេលា​ខ្លាំងណាស់​»។

ឧបសគ្គ​ដែល​ធំ​បន្ទាប់​ គឺ​ទៅលើ​ការកែ​ច្នៃ​បរិក្ខារនានា​សម្រាប់​​ Airship ដោយសារតែ​ការបំពាក់​គ្រឿង​​នេះ​មាន​ការ​លំបាក ​ដោយ​ពួកគេ​ត្រូវ​ចំណាយ​យូរថ្ងៃ ​​​ទើប​​អាច​ស្វែងរក​វិធី​បំពាក់​គ្រឿង​នៅលើ​វា​បាន​។

លោក​បន្ដថា ឧ​ប​សគ្គបន្ទាប់មកទៀត ​គឺ​ទៅលើ​អ៊ីដ្រូហ្ស៊ែន ដោយសារតែ បា​ឡុង​ហោះនេះ​ត្រូវ​ការបញ្ចូល​អ៊ីដ្រូហ្ស៊ែន ​មុននឹង​បង្ហោះ។ ដូច្នេះ​ការបង្កើត​អ៊ីដ្រូហ្ស៊ែន ក៏​ជា​ឧ​ប​សគ្គ​​ដូចគ្នា​ដែរ ដោយ​សារ​តែ​​​ត្រូវធ្វើ​ពិសោធន៍​សាកល្បង​ជា​ច្រើន​លើក​​ច្រើនសា​ មុននឹង​សម្រេចយក​ធាតុ​ផ្សំ​ណាមួយ ក៏ដូចជា​កម្រិត​បរិមាណ​ណាមួយ​យកមក​លាយ​ផ្សំគ្នា។ ​

មួយវិញទៀត វា​មានការ​លំបាក​ទៅលើ​ប្រព័ន្ធ​ទប់​លំនឹង​របស់​កាមេរ៉ា ដោយសារតែ​យើង​បាន​បំពាក់​ IP Camera មាន​ទំហំ​ធំ ហើយ​ជាទូទៅ​សម្រាប់​កាមេរ៉ា​ប្រភេទ​នេះ​ មិនមាន​ប្រព័ន្ធ​ទប់​លំនឹង​ទេ​។

​លោក ​សុធីរិទ្ធិ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​នៅពេលដែល Airship របស់​យើង​ងាករេ​ទៅតាម​កម្លាំង​ខ្យល់សម្រាប់​​វីដេអូក៏ដូចជា​រូបភាពដែល​យើង​ទទួលបាន​មិនសូវ​ជា​ល្អប្រសើរ​ដូច​អ្វីដែល​យើង​ចង់បាន​នោះទេ​។ ប៉ុន្តែ​ពួកយើង​ក៏មាន​គម្រោង​សិក្សាបង្កើត​ប្រព័ន្ធ​ទប់​លំនឹង​នេះ​ផងដែរ​នៅ​ជំហាន​បន្ទាប់»​។​

ក្នុងនាម​ក្រុមការងារ​​ លោក​ សុធី​រិ​ទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ ជាពិសេស​ប្រធាន UYFC ខេត្តស្វាយរៀងដែល​បាន​ជួយ​គាំទ្រ​​។​

​លោក​បាន​ទទួលស្គាល់ថា​ គម្រោង​នេះ​ដើរតួ​ជា​វេទិកា​ដ៏​គួរឱ្យកត់សម្គាល់​មួយ​ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ និង​សមត្ថភាព​របស់​យុវជន​កម្ពុជា​ក្នុង​វិស័យ​ផ្សេងៗ​។​

លោក សុធី​រិ​ទ្ធ ជា​ផ្នែក​មួយ​នៃ​យុវជន​ស្ម័គ្រចិត្ត​ក្នុង​ព្រឹត្ដិការណ៍​​​ស៊ី​ហ្គេម​លើក​ទី​៣២ និង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ បាន​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​ក្នុងការ​បង្ហាញ​ស្នាដៃ​របស់​យើង​ជា​សក្ខីភាព​នៃ​ការខិតខំ​ប្រឹងប្រែង ​និង​ការលះបង់​របស់​ប្រជាជន​ខ្មែរ​»៕​​



No comments:

Post a Comment