Monday, March 6, 2023

សេណារីយោសង្រ្គាម អាមេរិក កូរ៉េ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹក បង្ហាញសាច់ដុំដាក់កូរ៉េខាងជើង

សេណារីយោសង្រ្គាម អាមេរិក កូរ៉េ ត្រូវបាន អ្នកវិភាគផ្នែកសង្រ្គាម គូសវាស សេនារីយោទាំង ០៩​ នៃសំណើរផែនការ ប្រតិបត្តិការសឹកនៅកូរ៉េខាងជើង The 09 proposed Military Operation Scenario Option in North Korea។ ដោយយើងលើមានចំណាប់អារម្មណ៍ខ្លាំងលើរឿង កូរ៉េខាងជើង និងមាន សំណួរថា ហេតុអ្វីមិនវាយប្រហារកូរ៉េខាងជើង? បើវាយតើវាយបែបណា? ខាងក្រោមនេះជាសេណារីយោនីមួយៗដែលមាន ផលល្អ និង ផលអាក្រក់ សម្រាប់ អ្នកយុទ្ធសាស្រ្ត និង អ្នកសេដ្ឋកិច្ចពិចារណា។
  1. សេនារីយោទី ១៖  វាយប្រើទ័ពអាមេរិក និង កូរ៉េខាងត្បូង ពីជប៉ុន បាញ់ចូលកូរ៉េខាងជើង ដោយប្រើពេល ២ ទៅ ៣ថ្ងៃ ជាប់គ្នាមិនឲ្យកូរ៉េខាងជើងមានឪកាស តដៃបាន។ សេនារីយោនេះ គឺកូរ៉េខាងជើងមិនអាចបាញ់ទៅ អាមេរិក ឬ ទៅជប៉ុនបានឡើយ។
  2. សេនារីយោទី ២៖ គឺប្រើប្រាស់ទ័ពអាកាស ចាក់ទ័ពលើតំបន់រោងចក្រ នុយក្លេអ៊ែរ ដោយប្រើពេលវេលា ៥៦ថ្ងៃ និងប្រើទ័ពពិសេស ដល់ទៅ ៩០,០០០នាក់ សម្រាប់ចាប់ច្បាមយកគោលដៅ ចំនួន ២០ ទីតាំង។ និងការប្រើទ័ពជើងទឹក ជើងគោកចូល ទៅជួយតាមក្រោយ ដោយដោះស្រាយជាមួយកងទ័ពកូរ៉េ ប្រមាណជា ១,២លាននាក់។
  3. សេណារីយោទី៣៖ គឺការប្រើប្រាស់ការវាយចម្ងាយដោយការប្រើ កាំជ្រួចពីមហាសមុទ្រ និង នាវាមុខទឹក នាវាផ្ទុកយន្តហោះ ក្នុងចម្ងាយដែលកូរ៉េខាងជើងមិនអាចវាយប្រហារដល់
  4. សេណារីយោទី៤៖ គឺសហរដ្ឋអាមេរិកធ្វើការវាយប្រហារពីដែនដី អាមេរិក ដោយប្រើ ICBM និង ប្រើប្រព័ន្ធការពារកាំជ្រួចទប់ទល់ការបាញ់ កាំជ្រួចរបស់កូរ៉េខាងជើងសងសឹកវិញ ពីដែនទឹក សមុទ្រជប៉ុន កោះ ហ្គាំ និង នៅរដ្ឋនានារបស់អាមេរិក។
  5. សេណារីយោទី ៥៖ អាមេរិកប្រើ Cruise missile ច្រើនសន្ធឹកសន្ធាប់ កំទេចទ័ពអាកាសកូរ៉េខាងជើង រួចទ័ពនៅសមុទ្រកូរ៉េខាងត្បូង និងទ័ព ផ្សេងៗចូលទៅកៀកគោលដៅ។ 
  6. សេនារីយោទី ៦៖ អាមេរិកប្រើយន្តហោះទំនើបបំផុត គេចចេញពី រាដា និងប្រព័ន្ធការពារអាកាសកូរ៉េខាងជើង រួចចុះចាក់សាំងនៅ មហាសមុទ្រព្រំដែនកូរ៉េខាងត្បូង សេណារីយោនេះ ត្រូវការពេល ១ឆ្នាំ ដើម្បី រៀបចំ ចល័តទ័ព នាវា..។
  7. សេណារីយោទី ៧៖ ប្រើទ័ពជើងទឹក នាវាផ្ទុកយន្តហោះ កំទេចទ័ព អាកាស រាដា ជើងទឹកកូរ៉េខាងជើង បន្ទាប់ប្រើ ផែចល័ត dock ចូលកៀក ប្រើទ័ពបុកច្រាំង អមទ័ពអាកាស វាយចូលតាមឆ្នេរសមុទ្រ កូរ៉េខាងជើង។ ប្រើពេល ១ឆ្នាំ។
  8. សេណារីយោទី៨៖ ទ័ពកូរ៉េខាងជើងនិងបាញ់ស្រោចលើទីតាំងទ័ព អាមេរិកនៅកូរ៉េខាងត្បូវិញ ដូច្នេះ ទ័ពនៅជប៉ុន នៅមហាសមុទ្រ ត្រូវជួយ អន្តរាគមន៍។ ប្រើពេល ១ឆ្នាំ។
  9. សេណារីយោទី ៩៖ គឺវាយតាមផ្លូវទឹក ឡើងគោក ដោះគ្រាប់មីន ដែល ប្រើពេលជាង ១ឆ្នាំ បែបនេះ គឺទ័ពកូរ៉េខាងជើងនឹងចល័តទៅជួយ ទិស សមុទ្រ ហើយទ័ពអាមេរិកនៅកូរ៉េខាងត្បូងមានឪកាស ចល័តចូល។
បទវិភាគពត័មានអន្តរជាតិ
Freelance Researcher / Freelance Consultant

No comments:

Post a Comment