Monday, March 6, 2023

កូរ៉េខាងត្បូង អាមេរិក សមយុទ្ធទ័ពអាកាស

  • សូមអានសេនារីយោសង្រ្គាមទាំង ០៩ នៅកូរ៉េខាងជើង (ចុចទីនេះ)
  • ការធ្វើសមយុទ្ធទ័ពអាកាសនេះ ចាប់ធ្វើពីថ្ងៃ ច័ន្ទទី ០៩ ធ្នុ ដល់ ០៩ ធ្នូ​ឆ្នាំ ២០១៧ ដែលមាន យន្តហោះ ឧទ្ធម្ភាចក្រសរុបប្រមាណជា ២៣០គ្រឿង និងមាន យោធាសរុប ១៦ ០០០នាក់ ( ១២,០០០នាក់ មកពី សហរដ្ឋអាមេរិិក)។
  • ជាប្រភេទសេនារីយោសង្រ្គាមទ័ពអាកាស Airforce warfare ដែលសកលលោកជាទូទៅតាំងពី ឆ្នាំ ១៩៩០ មកគឺប្រើទ័ពអាកាស ៩០% មានតែសង្រ្គាម នៅ ម៉ារាវី ហ្វីលីពីន ដែលប្រើទ័ពជើងគោក ច្រើន ដែលធ្វើឲ្យផែនការសង្រ្គាម អូសពី ៣ខែ ដល់ជាង ១ឆ្នាំ។
  • សមយុទ្ធនៅកូរ៉េខាងត្បូង ផ្តោត ០២ ចំណុច​គឺ កូរ៉េខាងត្បូងធ្វើ សេនារីយោវាយទប់ទល់ Defensive scenario គ្រាដែល អាមេរិក ពង្រាយរូបភាពប្រយុទ្ធបែប វាយលុយ Offensive scenario-- offensive formation show. 
  • ប្រភេទ យន្តហោះបំបាំងកាយ Stealth ត្រូវបានគេបញ្ជូនមកជាច្រើនគ្រឿង ដែលមានលទ្ធភាព ចុះចតលើ នាវាផ្ទូកយន្តហោះ និងលើនាវាមុជទឹក។
  • សង្រ្គាមសម័យទំនើបនេះមានសេណារីយោ ដែល រៀបចំដោយ អង្គការ NATO និង អាមេរិក គឺ ប្រើប្រព័ន្ធទំនាក់ទំនង ផ្ទៃដី ផ្ទៃទឹក ផ្ទៃអាកាស និង ផ្ទៃអវកាស ដោយរៀបតាម ស្រទាប Layer និង ស្រទាប់នីមួយៗ មានទំនាក់ទំនងខ្វែងគ្នា ដូចជា នាវាមុជទឹក ភ្ជាប់ទំនាក់ទំនងជាមួួយ នាវាមុជទឹក កប៉ាក់ទឹក កប៉ាល់ហោះ​ ផ្កាយរណប...
  • រុក្កែតកូរ៉េខាងជើង ជំនាន់ទី ១៥ នេះ បាញ់បានកំពស់ជាង ៤៥០០ គឺឡូម៉ែត្រពី នីវូទឹកសមុទ្រ មានន័យថា ជាប្រភេទអាវុធ នុយក្លេអ៊ែផង Nuclear Weapon និង ជាអាវុធកំទេចផ្កាយរណប Anti Satellite Weapon ផង
  • អាវុធ នុយក្លេអ៊ែ​ ពេលបាញ់បំផ្ទុះលើផ្ទៃអាកាសវាជា ប្រភេទអាវុធប្រឆាំងឧបករណ៍អេឡិចត្រូនិក ElectroMagentic Weapon នៅលើអាកាស និង លើផ្ទៃដី លើនាវា កាលណាទំនាក់ចុះលើផ្ទៃដី វានឹងកំទេច គោលដៅ ៤ ប្រភេទ គឺ (១)គោលដៅយោធា (២) គោលដៅប្រជាជន (៣)គោលដៅ ហេដ្ឋារចនាសម្ព័ន្ធ (៤)គោលដៅ ប្រព័ន្ធការពារតាមព្រំដែន។  
រូបភាពនៃការធ្វើសមយុទ្ធ

No comments:

Post a Comment